ក្របខណ្ឌច្បាប់វិនិយោគរបស់កម្ពុជាកំពុងជំរុញភាពទាក់ទាញសេដ្ឋកិច្ចសម្រាប់វិនិយោគិនបរទេសនៅឆ្នាំ២០២៥និងប្រែក្លាយទីផ្សារទៅជា “មជ្ឈមណ្ឌលសម្រាប់ការវិនិយោគប្រកបដោយប្រសិទ្ធភាព” នេះបើយោងតាមការវិភាគនាពេលថ្មីៗនេះដោយGlobal Indian Network ដែលមានមូលដ្ឋាននៅឥណ្ឌា ។
ការវិភាគបានរៀបរាប់លម្អិតអំពីអត្ថប្រយោជន៍ ហានិភ័យ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់វិនិយោគិនបរទេសដែលចង់ចូលក្នុងទីផ្សារកម្ពុជា និងទទួលបានជោគជ័យ។
យោងតាមការវិភាគ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា ដែលត្រូវបានកែសម្រួលលើកចុងក្រោយក្នុងឆ្នាំ២០២២ កំពុងផ្តល់ជូនវិនិយោគិនកាន់តែច្រើនឡើងនូវឱកាសពិសេស ដែលអនុញ្ញាតឱ្យមានសកម្មភាពវិនិយោគកើនឡើង។
លើសពីនេះ ការវិភាគបានរៀបរាប់លម្អិតថា លក្ខណៈសំខាន់ៗនៃក្របខណ្ឌបទប្បញ្ញត្តិវិនិយោគរបស់កម្ពុជា ដែលកំពុងគាំទ្រដល់ការកើនឡើងនៃការវិនិយោគក្រុមហ៊ុនអន្តរជាតិក្នុងរយៈពេលថ្មីៗនេះ រួមមានលទ្ធភាពជួលបុគ្គលិកបរទេសក្នុងប្រតិបត្តិការ ការធានានូវការការពារដ៏ទូលំទូលាយដល់វិនិយោគិន ការធានាប្រឆាំងនឹងការធ្វើជាតូបនីយកម្ម និងការអនុញ្ញាតឱ្យបញ្ជូនប្រាក់ចំណេញជារូបិយប័ណ្ណបរទេសទៅប្រទេសកំណើតវិញ ក៏ដូចជាឱកាសដើម្បីទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់មជ្ឈត្តកម្មអន្តរជាតិសម្រាប់ការដោះស្រាយវិវាទ។
បន្ថែមពីនេះ លទ្ធភាពនៃការវិនិយោគបរទេសដែលត្រូវបានចាត់ថ្នាក់ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កំពុងជំរុញយ៉ាងសកម្មនូវការវិនិយោគនៅទូទាំងវិស័យអាទិភាពខ្ពស់ជាច្រើន រួមទាំងបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការលើកទឹកចិត្តជាមូលដ្ឋានដូចជា ការពន្យាពន្ធ និងការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលដែលបានកំណត់ រួមទាំងការលើកទឹកចិត្តពន្ធ ការលើកលែងពន្ធលើតម្លៃបន្ថែម (VAT) លើធាតុចូលផលិតកម្ម និងការលើកលែងពន្ធគយសម្រាប់ឧបករណ៍ផលិតកម្ម និងវត្ថុធាតុដើម។
គ្រឿងបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការលើកលែងទាំងនេះនៅក្រោមច្បាប់វិនិយោគ ខណៈដែលគោលនយោបាយអនុញ្ញាតឱ្យកាត់បន្ថយរហូតដល់១៥០ភាគរយពីមូលដ្ឋានពន្ធនៃទំនិញទាំងនេះ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ James Whitehead
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
ព័ត៌មាន៖ ខ្មែរ ថាមស៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។