តម្រូវការនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាត្រូវជំរុញបន្ថែមទៀត

តម្រូវការនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាត្រូវជំរុញបន្ថែមទៀត

 

ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានវិលត្រលប់ទៅរកកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ១០ ភាគរយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដោយបានក្លាយជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។

ក្រោយរយៈពេលមួយឆ្នាំនៃការធ្លាក់ចុះនៃកំណើនចំនួនតិចតួចដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ ស្ថានភាពនៃឧស្សាហកម្មកាត់ដេរបានត្រលប់ទៅរកភាពដូចគ្នានៃកាលពីឆ្នាំមុនពេលដែលមិនមានជំងឺរាតត្បាត។

សមាជិក និងភ្ញៀវកិត្តិយសក្នុងពីធីសន្និបាតលើកទី១៥ នៃសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បានសម្តែងសុទិដ្ឋិនិយមថាខ្លួនអាចកំណត់ឆ្នាំ ២០២១ ជាឆ្នាំមួយទៀតនៃកំណើនដ៏រឹងមាំសម្រាប់វិស័យនេះនៅកម្ពុជា ដោយបន្តនិន្នាការនៃរយៈពេល ១០ ឆ្នាំមុនពេលដែលបានឃើញកំណើនជាមធ្យម ១០ ភាគរយក្នុងមួយឆ្នាំ។

ផ្អែកលើភាពជោគជ័យនៃឆ្នាំកន្លងមក កិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ឧស្សាហកម្មសម្រាប់ឆ្នាំ ២០២២។ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសដោយគណៈកម្មាធិការប្រតិបត្តិ ហើយលោកឧកញ៉ា​ គង់ សាង អតីតអនុប្រធាន ត្រូវបានជ្រើសតាំងជាប្រធានសមាគមន៍​ថ្មី។

ក្នុង​ចំណោម​តួលេខ​ដែល​បានបង្ហាញរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិត  សំហេង បានលើកឡើងបែបនេះ នៅក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលធ្វើឡើងនៅបរិវេណសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោកថាការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ កាត់ដេរ ស្បែកជើង ​ផលិតផល​ធ្វើ​ដំណើរ និង​កាបូបគឺជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយនឹងនៅតែបន្តជាវិស័យនាំចេញដ៏សំខាន់បំផុតរបស់ប្រទេស។

សរុបមកផលិតផលនៃឧស្សាហកម្មកាត់ដេរទាំងនេះតំណាងឲ្យការនាំចេញលេខមួយរបស់កម្ពុជា ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុបជិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ឬប្រហែល ៦៣ ភាគរយនៃតម្លៃនាំចេញសរុបរបស់ប្រទេស និងផ្តល់ការងារដល់ប្រជាជនជិតមួយលាននាក់។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ Anthony McGonigle

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី១៨ ខែមករា ឆ្នាំ២០២២