ទិន្នផលផលិតកម្មរបស់កម្ពុជាកើនដល់ ៧,៥៧ ពាន់លានដុល្លារ

ទិន្នផលផលិតកម្មរបស់កម្ពុជាកើនដល់ ៧,៥៧ ពាន់លានដុល្លារ

 

អ្នកនាំពាក្យក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទិន្នផលផលិតកម្មរបស់កម្ពុជាឈានដល់ ៧,៥៧ ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ៧៥ ភាគរយបើធៀបនឹងឆ្នាំមុន។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយថា ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ ផលិតផលនាំចេញ មានទំហំទឹកប្រាក់រហូតដល់៥.២៦ ពាន់លានដុល្លារ ខណៈដែលផលិតផលមាទំហំទឹកប្រាក់ ៣.៣១ ពាន់លានដុល្លារត្រូវបានលក់នៅលើទីផ្សារក្នុង​ស្រុក។

លោក សុខគង់ បានចាត់ទុកស្ថានភាពនេះថាជាការកើនឡើងនៃតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វិស័យផលិតកម្មត្រូវបានគេប៉ាន់ប្រមាណថានឹងរួមចំណែក ៣៩.៩% ដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសក្នុងឆ្នាំ២០២២” ។

លោកបានបន្ថែមថា ក្នុងចំណោមរោងចក្រផលិតសរុបចំនួន ១,៩៤៧ នៅកម្ពុជាមានប្រហែល ១,១០០ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ហើយនៅសេសសល់គឺរោងចក្រម្ហូបអាហារ និងភេសជ្ជៈ រោងចក្រដំឡើងរថយន្ត ស៊ីម៉ងត៍ អេឡិចត្រូនិក និងរោងចក្រឱសថ ក្នុងចំណោមរោងចក្រផ្សេងៗទៀត។

សម្រាប់អត្ថបទដើម​ សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរ ថាមសិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២​