ទឹកត្រីកំពតត្រូវចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)

ទឹកត្រីកំពតត្រូវចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)

 

ក្រុមហ៊ុនផលិតទឹកត្រីកំពតកំពុងរៀបចំផលិតទឹកត្រីស្របតាមស្តង់ដារអនាម័យសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រសួងពាណិជ្ជកម្មកំពុងសិក្សាពីលទ្ធភាពចុះបញ្ជីទឹកត្រីកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។

លោកឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនទឹកត្រី អ៊ីឆេ ង៉ូវហេង កំពត បានប្រាប់សារព័ត៌មានក្នុងស្រុកថា ខណៈក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីផលិតផលទឹកត្រីកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រ សម្រាប់ផលិតផលទឹកត្រីក្នុងខេត្ត ចំណាត់ការនេះនឹងនាំឱ្យមានការទទួលស្គាល់កាន់តែខ្លាំង ក៏ដូចជាភាពងាយស្រួលនៃការនាំចេញ ជំរុញឱ្យក្រុមហ៊ុនរបស់លោករៀបចំជាមុនទាំងវិធីសាស្រ្តផលិត និងបរិមាណ ដើម្បីបំពេញតាមស្តង់ដារអនាម័យសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។

លោកបានបន្ថែមថា បន្ទាប់ពីការដាក់បញ្ចូលផលិតផល GI នឹងមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ដែលនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេស។

លោកបន្ថែមថា បច្ចុប្បន្ននេះ ការផលិតទឹកត្រីមិនទាន់បាននាំចេញទៅទីផ្សារបរទេសនៅឡើយ ពីព្រោះវាត្រូវបានផលិតតាមបែបធម្មជាតិ ដោយក្នុងមួយឆ្នាំៗអាចផលិតបានចន្លោះពី ១០ ម៉ឺន ទៅ ២០ ម៉ឺនលីត្រ។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ សារព័ត៌មាន Fresh News

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី២ ខែមករា ឆ្នាំ២០២២