ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនដល់ ១១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនដល់ ១១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១

 

យោង​តាម​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​អោយ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ចិន​ ​ឈាន​ដល់​ជិត​ ​១​១​,​២​ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​២​០​២​១​។​

​នេះ​គឺជា​ការ​កើន​ឡើង​ ​៣​៨​ ​ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២​០​២​០​ ​។​

​លោក​បាន​មានប្រសាសន៍ថា​ “​តំបន់​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​ចិន​ ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​សុទ្ធតែ​បាន​ត្រួសត្រាយផ្លូវ​សម្រាប់​ការ​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ចិន​។

​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ ​មានប្រសាសន៍​បែប​នេះ​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ ​និង​តំបន់​ស្វយ័ត​ ​G​u​an​g​x​i​ ​Z​h​u​an​g​ ​នៃ​ប្រទេស​ចិន​ខាងត្បូង​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម​ ​ក្នុង​គោលបំណង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​អោយ​ដឹង​ថា​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ ​រវាង​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ ​និង​នាយកដ្ឋាន​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ ​G​u​an​g​x​i​ ​Z​h​u​an​g​ ​ក្រោម​អធិបតី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​និង​លោក​ ​ឡាន​ ​ធាន​លី​ (​L​an​ ​T​i​an​l​i​) ​ប្រធាន​តំបន់​ស្វយ័ត​ ​G​u​an​g​x​i​ ​Z​h​u​an​g​ ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​បន្ថែម​ថា​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ ​ក្រុមហ៊ុន​កម្ពុជា​ ​Hang​ ​Harvest​ ​Agriculture​ ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​បន្ទះ​សៀ​គ្វី (​tap​i​o​ca​ ​chip​) ​ចំនួន​ ​៤​០​០​,​០​០​០​ ​តោន​ ​ដល់​ក្រុមហ៊ុន​ ​G​u​an​g​x​i​ ​Rural​ ​Investment Group​ ​Agricultural​ ​Product​s ​Business​ ​Service​ ​ចាប់ពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ដល់​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ ​បាន​លើកទឹកចិត្ត​ដល់​សហគ្រាស​ចិន​ ឱ្យ​ទិញ​អង្ករ​ ​ពោត​ ​ស្វាយ​ ​ចេក​ ​បន្ថែម​ទៀត​ ​និង​កសិផល​សក្តានុពល​ផ្សេងទៀត​ពី​កម្ពុជា​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ​China​ ​Daily​

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២