ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានទំហំ ២៧,២ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ២០ ភាគរយពី ២២,៦ ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១,៣៧ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង ៣៣,៩ ភាគរយពីឆ្នាំមុន ហើយការនាំចូលសរុបឈានដល់ ១៥,៨៦ ពាន់លានដុល្លារ កើនឡើង ១១,៩ ភាគរយ។
របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា បន្ទាប់មកសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី ដោយបានបន្ថែមថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនឈានដល់ ៥.៩៨ ពាន់លានដុល្លារ កើនឡើង ១៩.៧ ភាគរយ។
កំណើនដ៏សំខាន់នេះត្រូវបានសន្មតថាបណ្តាលមកពីមានអត្រាចាក់វ៉ាក់សាំងខ្ពស់នៅកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ Xinhua
ព័ត៌មាន៖ ខ្មែរ ថាមសិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។