ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ QRកូ​ដ​ ​រវាងប្រទេស​កម្ពុជា​ ​និង​វៀតណាម

ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ QRកូ​ដ​ ​រវាងប្រទេស​កម្ពុជា​ ​និង​វៀតណាម

 

ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​រដ្ឋ​វៀតណាម​ ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ QRកូ​ដ​ ​រវាង​កម្ពុជា​ ​និង​វៀតណាម​ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ទំនិញ​ ​សេវាកម្ម​ផ្សេងៗ​ ​និង​រួមចំណែក​លើក​ក​ម្ពស់​ការ​ទូទាត់​រូបិយវត្ថុ​ជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​និង​ជំរុញ​បរិ​យា​ប​ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ស្របតាម​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អា​ស៊ាន​។​

​លោក​បណ្ឌិត​ អ៊ិ​ន​ ​ចាន់នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បាន​លើកឡើង​ថា​ “​បន្ទាប់ពី​កា​រដាក់​ឱ្យ​ប្រើប្រាស់​ការ​ទូទាត់​ឆ្លង​ដែន​តាម​QRកូ​ដ​ ​ជាមួយនឹង​ប្រទេស​ថៃ​បាន​ជោគជ័យ​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​បាន​បន្ត​ពង្រីក​បន្ថែម​នូវ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ QRកូ​ដ​ ​ជាមួយនឹង​ប្រទេស​សមាជិក​អា​ស៊ាន​ចំនួន​ ​២​ ​រួម​មាន​ ​ប្រទេស​ឡាវ​ ​និង​ ​វៀតណាម​ ​បន្ទាប់ពី​បាន​ទទួល​ការអនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​។​

ជាមួយនឹង​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​ ​រវាង​វៀតណាម​ ​និង​កម្ពុជា​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​និង​ ​ធនាគារ​ ​Bank​ ​for​ ​Investment​ ​and​ ​Development​ o​f​ ​Vietnam​ (​BID​V​) ​ត្រូវ​បាន​ជ្រើសរើស​ ​ជា​ធនាគារ​គោល​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អ​រកូត​ (QR ​Code​) ​នៅ​ប្រទេស​កម្ពុជា​ ​និង​វៀតណាម​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការ​ទូទាត់ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​តំបន់​ ​និង​ជំរុញ​បរិ​យា​ប​ន្ន​ហិរញ្ញវត្ថុ​ ​ស្របតាម​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អា​ស៊ាន​។​

ដើម្បីអានអត្តបទពេញ​ សូមចុចទីនេះ

 

 

ដោយ ៖ AKP

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣

ព័ត៌មាន ៖ ខ្មែរ ថាមស៏