ប្រព័ន្ធ​បាគង​កំពុង​ដើរ​​តួនាទី​សំខាន់​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​បរិ​យា​​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ប្រព័ន្ធ​បាគង​កំពុង​ដើរ​​តួនាទី​សំខាន់​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​បរិ​យា​​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

 

ភ្នំពេញៈ ទេសាភិបាល​ធនា​គារ​កណ្តាល​កម្ពុជា​បាន​បញ្ជាក់ថា ប្រព័ន្ធ​ទូទាត់​បាគង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​បរិ​យាប​ន្ន​ហិ​​រញ្ញ​វត្ថុ​ទៅដល់​ប្រជាជន​ដែល​មិនទាន់មាន​សេវា​ហិរញ្ញវត្ថុ ជាពិសេស​ផ្តល់នូវ​ការអភិវឌ្ឍ​អនាគត​នៃ​រូបិយប័ណ្ណ​ឌីជីថល​របស់​ធនាគារ​កណ្តាល (DCBC)។​

ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី​រូបិយប័ណ្ណ​ឌីជីថល​របស់​ធនាគារ​កណ្តាល ​«​ការ​​អនុវត្ត​ដ៏​ល្អ​ដែល​កំពុង​កើតមាន​» ដែល​រៀបចំ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(IMF)​ នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ក្នុង​តំបន់​សិង្ហ​បុរី​ (STI) នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ថា រូបិយប័ណ្ណ​ឌីជីថល មាន​ចំណាប់អារម្មណ៍​យ៉ាងសំខាន់​ចំ​ពោះ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​កំពុង​សិក្សា​យ៉ាងសកម្ម​ពី​គោល​គំនិត​របស់​ CBDC តាំងពី​ឆ្នាំ​ ២០១៦ រហូតដល់​ឆ្នាំ ​២០២០​។ នៅពេលនោះ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​បាគង ដែល​រួមបញ្ចូល​មុខងារ​ជាច្រើន​ស្រដៀង​គ្នា​នឹង CDBC។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ពិភាក្សា​អំពី​ទិដ្ឋភាព​ជាក់ស្តែង​មួយចំនួន​ក្នុងការ​បង្កើត​ប្រ​ព័ន្ធ​ទូទាត់​បាគង​។ ទី​១ បាគង​បាន​លើក​កម្ពស់​អន្តរ​ប្រតិបត្តិការ និង​ការតភ្ជាប់​នៅ​ទូទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា និង​ទី​២ ប្រព័ន្ធ​នេះ​បង្កើន​ប្រសិទ្ធភាព​នៃ​ការទូទាត់ ការ​ចំ​​ណាយ តម្លាភាព និង​សុវត្ថិភាព​។ ដូច្នេះ​ប្រព័ន្ធ​នេះ​ជួយ​សម្រួល​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជាជន​ដែល​មិនទាន់​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ហើយ​ផ្នែក​ហិរញ្ញវត្ថុ​វា​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុងការ​ទូទាត់​តាម​អេឡិចត្រូនិក​។ នៅ​ដំ​ណាក់​កាល​ដំបូង ធនាគារជាតិ​នៃ​កម្ពុជា​បាន​វាយតម្លៃ​ការត្រៀមខ្លួន​ជាស្រេច​ជា​មូលដ្ឋាន​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ធនធាន និង​សមត្ថភាព​បច្ចេកទេស និង​ពិនិត្យមើល​ឡើងវិញ​នូវ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់ខ្លួន»។​

​លោកស្រី​ពន្យល់ថា ប្រព័ន្ធ​បាគង​មាន​មុខងារ​សំខាន់ ​២ គឺ​មុខងារ​ឆ្អឹងខ្នង​អាចឱ្យ​ប្រតិបត្តិការ​ភ្លាមៗ​ដើម្បី​ដំណើរ​ការ​នៅ​ទូទាំង​គ្រឹះស្ថាន និង​មួយទៀត​គឺអាច​ធ្វើ​ប្រតិបត្តិការ​ពី​មិត្តភក្តិ​ទៅ​មិត្តភក្ដិ​រវាង​អ្នកប្រើប្រាស់​ជាក់ស្ដែង​បាន​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ម៉ៃ គុណមករា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥​ វិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍