ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត

 

ផែនការយុទ្ធសាស្ត្ររបស់កម្ពុជាលើការអភិវឌ្ឍន៍វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ២០២១-២០២៤ នឹងទាក់ទាញការវិនិយោគកាន់តែច្រើន និងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងវិស័យនេះ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណត់សម្គាល់ក្នុងជំនួបជាមួយលោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ។

លោករដ្ឋមន្ត្រីបានបន្តថា ផែនការនេះក៏រួមបញ្ចូលនូវវិធានការ និងក្របខណ្ឌយុទ្ធសាស្ត្រ ស្របតាមគន្លងកំណើនសេដ្ឋកិច្ចក្នុងបរិបទនៃកូវីដ-១៩។

លោករដ្ឋមន្ត្រីបានកោតសរសើរអំពីតួនាទីរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ក្នុងការគាំទ្រសិទ្ធិ និងផលប្រយោជន៍ផ្លូវច្បាប់របស់អ្នកវិនិយោគក្នុងវិស័យនេះ។

បើតាមលោកឧកញ៉ា គង់ សាង ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាមានតម្លៃជាង ១១.៣៨៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ១.៥០៥ ពាន់លានដុល្លារ ឬ ១៥.២ ភាគរយ។

លោកបានបន្ថែមថា ក្នុងចំណោមទឹកប្រាក់សរុប ៨.០១៧ លានដុល្លារបានមកពីការនាំចេញសម្លៀកបំពាក់ ១.៣៩០ ពាន់លានដុល្លារបានពីស្បែកជើង ១.៤៩០ ពាន់លានដុល្លារបានពីផលិតផលធ្វើដំណើរ ក្រៅពីនោះបានមកពីផលិតផលវាយនភណ្ឌផ្សេងទៀត។ បច្ចុប្បន្ន GMAC មានរោងចក្រដែលជាសមាជិកចំនួន ៤៦២ ផលិតសម្លៀកបំពាក់ ១៣ ផលិតស្បែកជើង និង ៩២ ផលិតផលិតផលធ្វើដំណើរ។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ខ្មែរថាមស៍

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២