ផ្សារទំនើបខ្នាតយក្ស BIG C របស់ថៃ នឹងបើកនៅក្រុងរណបជ្រោយចង្វារក្នុងពេលឆាប់ៗ

ផ្សារទំនើបខ្នាតយក្ស BIG C របស់ថៃ នឹងបើកនៅក្រុងរណបជ្រោយចង្វារក្នុងពេលឆាប់ៗ

 

ក្រុម​ហ៊ុ​ន​ O​CI​C ​និង​ក្រុម​ហ៊ុ​ន​ផ្សា​រទំ​នើប​ ​Bi​g​ C​ បា​នស​​ហកា​រ​គ្នាបើកដំណើរការ​​ផ្សារ​ទំ​នើប​ថ្មី ១​ នៅ​ក្នុង​ទី​ក្រុ​​ង​រ​ណ​បជ្រោ​យ​ចង្វា​រ​ ដោ​យ​​រំពឹ​ងថា​ ​នឹង​អា​ច​ទាក់​ទាញ​ទេ​សច​រ​ជាតិ​ ​និង​ទេ​សច​រ​ជាតិអ​ន្តរ​ជាតិ​​ដើរទ​ស្ស​នាក​ម្សាន្ត​ ថែ​ម​ទាំង​ផ្ត​ល់​ជម្រើ​សលើ​មុ​​ខទំនិញ​គ្រប់​ប្រ​ភេទ​ ​ទាំង​ផ្នែក​អាហារ សម្លៀក​បំពា​​ក់ ​និង​ប​រិ​ក្ខា​រប​ច្ចេ​កវិ​ទ្យា​ទំនើ​ប​ ​ដែល​នាំ​ចូល​ពី​ប្រទេ​សថៃ។

​កិច្ច​ស​ហកា​រ​នេះ ​ត្រូ​វបា​ន​ប្រកា​ស​នៅក្នុ​ងពិ​ធី​ចុះ​ហ​ត្ថ​លេខា​លើ​អនុ​ស្ស​រ​ណៈ​យោ​គយ​ល់​គ្នា ​កា​ល​ពី​ថ្ងៃទី​ ២​២​ ​ខែមេសា ​ឆ្នាំ​ ២០​​​២៣ ​ដោ​យភា​គី​ទាំ​ង ២​ បាន​ប​ង្ហាញ​​ពីកា​រ​បន្ត​កា​រប្តេ​ជ្ញា​ចិត្ត​ក្នុ​ង​ការ​ប​ង្កើ​តត​ម្លៃ​រួម​គ្នា ​និ​ងកា​រផ្តួ​ច​ផ្តើម​គំ​និត​ស​ម្រា​​ប់​ស​ហគ​ម​ន៍ ​ដោ​យផ្សា​រ​នេះ​ជា​ផ្សារ​ទំ​នើប​ខ្នា​តយ​ក្ស​ ​BIG​ ​C នឹ​ង​ត្រូវ​សា​ង​ស​ង់​នៅលើ​​​ផ្ទៃដី​ទំហំ​ជិ​ត​៣ហិក​​តា​ ជិ​តរ​ង្វ​ង់​មូ​លសុ​វ​ណ្ណម​ច្ឆា​ ​ក្នុងទី​ក្រុ​ងរ​ណ​បជ្រោ​យ​ច​ង្វារ​ រា​ជ​ធានី​ភ្នំ​ពេ​ញ ​។​

​យោង​តា​ម​​សេចក្តី​ប្រ​កាស​ព័ត៌​មា​នរ​ប​ស់ ​OCIC លោកស្រី Lim Lychin នាយិកាក្រុម​ហ៊ុ​ន​ OCIC និង Mega Asset Management បាន​ឱ្យ​ដឹង​ថា គម្រោ​ង​សាង​សង់​ផ្សា​រទំ​នើប​ខ្នា​ត​យ​ក្ស ​BIG C​ រ​ប​ស់ក្រុ​ម​ហ៊ុ​ន​​ ​OC​I​C ​និង​ក្រុម​ហ៊ុ​ន​ផ្សារ​ទំនើប​ល​ក់​រាយ​​ខ្នាត​​យ​ក្ស​រប​ស់ប្រ​ទេ​សថៃ ​គឺមា​នគោ​លដៅ​សំខា​ន់​បង្កើ​តភា​ពរី​ក​រាយ​ ដ​ល់​ពលរដ្ឋ​ទូទៅ ទេស​ច​រជា​តិ អ​ន្តរ​ជាតិ​ ដើ​រទ​ស្សនា​កម្សា​ន្ត​ ​និង​ផ្ត​ល់​ជម្រើ​សលើ​​មុខ​ទំ​និញ​គ្រប់​ប្រភេ​ទ​។

​លោ​កស្រី​ប​ន្ត​ថា ​ប្រជា​ព​លរ​ដ្ឋ​ ​ក៏ដូ​ច​ជាអ្ន​ក​ទេ​សច​រ ​អាច​ជ្រើស​រើស​​មុ​ខ​ទំនិ​ញ​ទាំ​ង​​ផ្នែក​អាហារ​​គ្រ​ប់​ប្រភេទ​ ​ផ្នែក​សម្លៀក​បំ​ពា​ក់ ​និ​ងប​រិ​ក្ខា​របច្ចេ​ក​វិទ្យា​ទំនើ​ប​នា​នាទៀ​ត ​ដែល​​​ជា​​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេ​ស​ ​មាន​គុណ​​ភាព​ម្រិ​ត​ខ្ព​ស់​ ​ព្រ​ម​ទាំង​​​បង្កើ​ត​ឱកាស​ការ​ងា​រ​​ជា​ច្រើ​នទៀ​តផ​ងដែរ​។​ ​

សម្រាប់អត្ថបទពេញ សូមចូលទៅកាន់តំណភ្ជាប់នេះ។

 

រៀបរៀងដោយ៖ វណ្ណ សុជាតា

ប្រភព៖ ភ្នំពេញបុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖​ ២៣ មេសា ២០២៣