ពានរង្វាន់ធុរកិច្ចថ្មីចំនួន ៣ត្រូវបានផ្តល់អោយក្នុងកម្មវិធី Digital SME Accelerator

ពានរង្វាន់ធុរកិច្ចថ្មីចំនួន ៣ត្រូវបានផ្តល់អោយក្នុងកម្មវិធី Digital SME Accelerator

 

យោង​តាម​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ឱ្យ​ដឹង​ថា​ ​ពានរង្វាន់​ធុរកិច្ច​ថ្មី​ចំនួន​ ​៣​ ​ត្រូវ​បាន​ផ្តល់​នៅ​ក្នុង​កម្មវិធី​ ​Digital​ S​ME​ ​A​cc​e​l​era​to​r ​Program​ ​នៃ​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​តេជោ​។​

​ក្រុម​ ​Team​ ​Delight​e​c​h​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខមួយ​ ​ខណៈ​ដែល​ក្រុម​ឈ្នះ​បន្ទាប់​ចំនួន​ពីរ​គឺ​ ​Home​a​p​p​ ​Asia​ ​និង​ ​Coin​ ​Cloud​ ​។​

​ក្រុម​ធុរកិច្ច​ថ្មី​ចំនួន​៨​ក្រុម​ ​បាន​ឡើង​និយាយ​អំពី​គំនិត​អាជីវកម្ម​របស់​ពួកគេ​ទៅកាន់​ចៅក្រម​បួន​នាក់​មកពី​វិ​ស​័​យ​រដ្ឋាភិបាល​ ​និង​ឯកជន​នៅ​ក្នុង​ “​កម្មវិធី​ជួប​ផ្ទាល់​(​Demo​ ​day​)” ​កាល​ពីម្សិលមិញ​ដែល​ជា​ដំណាក់កាល​ចុងក្រោយ​នៃ​កម្មវិធី​នេះ​។​

“​កម្មវិធី​ជួប​ផ្ទាល់​” ​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោក​បណ្ឌិត​ ​គង់​ ​ម៉ា​រី​ ​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​តេជោ ​លោក​បណ្ឌិត​ ហ៊ុ​ល​ ​សេង​ហេង​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ ​ន​វា​នុ​វត្ត​ន៍ ​និង​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​តេជោ ​អ្នក​ដាក់​ពិន្ទុ​ ​និង​ភ្ញៀវកិត្តិយស​ផ្សេងទៀត​។​

​កម្មវិធី​ ​Digital​ S​ME​ ​A​cc​e​l​era​to​r ​Program​me​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​តេជោ ​និង​សហ​ការរៀបចំ​ដោយ​ ​Khmer​ ​E​n​t​r​e​prise​ ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ​ (​UNI​DO​) ​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​កិច្ច​សហប្រតិបត្តិការ​ស្វីស​មេគង្គ​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ជា​ ​វណ្ណៈ​ – ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា

ព័ត៏មាន: ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៦ ខែធ្នូ ឆ្នាំ​២០២១