ពិធីប្រកាសប្រើជាផ្លូវការ ថ្នាលបច្ចេកវិទ្យា សន្ទស្សន៍វិនិយោគនវានុវត្តន៍

ពិធីប្រកាសប្រើជាផ្លូវការ ថ្នាលបច្ចេកវិទ្យា សន្ទស្សន៍វិនិយោគនវានុវត្តន៍

 

តើក្រុមហ៊ុនរបស់អ្នកមានភាពនវានុវត្តន៍យ៉ាងណា? តើសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ វិនិយោគប៉ុន្មានលើនវានុវត្តន៍? តើវិស័យណាដែលនាំមុខគេ? តើ​​ការ​វិនិយោគវិនិយោគក្នុងវិស័យអ្វីដែលនាំមុខគេនាពេលបច្ចុប្បន្ន? តើកម្រិតនៃការវិនិយោគ (ផ្នែករឹង សូហ្វវែរ ចំណេះ/ជំនាញ) ជាផ្នែកៗមានទម្រង់យ៉ាងណា?

សន្ទស្សន៍​វិនិយោគ​របស់ព្រះរាជាណាចក្រ​កម្ពុជា នឹង​វាស់វែងជាបន្តបន្ទាប់​​ ពី​ឥរិយាបថ​នៃ​ការ​វិនិយោគ និន្នាការ និង​ឧបសគ្គ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅព្រះរាជាណាចក្រ​កម្ពុជា។ អ្នកក៏អាចស្វែងរកប្រព័ន្ធនេះនៅវិបសាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិបសាយ KhmerSME បានដែរ!

យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់សម្ភោធជាផ្លូវការនូវ ថ្នាលបច្ចេកវិទ្យា «សន្ទស្សន៍វិនិយោគនវានុវត្តន៍» នៅថ្ងៃសុក្រ ទី 11 ខែវិច្ឆិកា ឆ្នាំ 2022 ជាមួយនឹង Cambodian Tech Expo (CTX) 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។