ម្ចាស់អាជីវកម្មជាស្ត្រីចំនួន ២០ រូបនឹងទទួលប្រាក់កម្ចីពី SME Bank ក្នុងអត្រាការប្រាក់ពិសេស

ម្ចាស់អាជីវកម្មជាស្ត្រីចំនួន ២០ រូបនឹងទទួលប្រាក់កម្ចីពី SME Bank ក្នុងអត្រាការប្រាក់ពិសេស

 

ភ្នំពេញ​៖ ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី មកពី​ ២០ ​សហគ្រាស ក្នុង​វិស័យ​សិប្បកម្ម​ និង​កសិកម្ម ដែលជា​សមាជិក​របស់​សមាគម​កសិដ្ឋាន​ស្ត្រី នឹង​ទទួលប្រាក់កម្ចី​ពី​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME Bank) ក្នុង​អត្រា​ការប្រាក់​ទាប ៥,៥ ​ភាគរយ ជាមួយនឹង​លក្ខ​ខណ្ឌ​ងាយស្រួល ដើម្បី​ស្តារ​អាជីវកម្ម​របស់ខ្លួន​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩​។​

​នៅក្នុង​ពី​ធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME Bank) និង​សមាគម​កសិដ្ឋាន​ស្ត្រី កាលពី​ថ្ងៃទី ០៤ ខែកក្កដា លោក លឹម អូន អគ្គនាយក​ SME Bank បាន​ថ្លែងថា គម្រោង សហ​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុងនោះ​មាន​សម្រាប់​ដំណាក់កាល​ទី ​១ ក្នុង​ទំហំ​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ សម្រាប់​វិស័យ​អាទិភាព របស់​រាជរដ្ឋាភិបាល និង​ដំណាក់កាល​ទី ​២ ក្នុងទំហំទឹកប្រាក់​ ២៤០​ លាន​ដុល្លារ សរុប​មាន​ចំនួន​ ៣៤០ ​លាន​ដុល្លារ ខណៈដែល​ដំណាក់កាល​ទី​ ៣ ដែលជា​គម្រោង​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​បានចាប់ផ្តើម​ក្នុង​ខែកក្កដា​នេះ ដែលមាន​ទំហំ​ទឹកប្រាក់ ១៥០ ​លាន​ដុល្លារ​។​

​លោក​បានបញ្ជាក់​៖ «គម្រោង​ទាំង​៣​ដំណាក់កាល​នេះ បូករួម​ទាំង​កម្ចី​ផ្ទាល់​របស់​ធនាគារ ប្រមាណ​ជិ​ ៥០០​ លាន​ដុល្លារ​នេះ បាន​ជួយ​ទៅលើ​វិស័យ​ជាច្រើន ដោយនៅ​ក្នុងនោះ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ស្ត្រី​ត្រូវ​បានផ្តល់​អាទិភាព និង​លើកទឹកចិត្ត​ច្រើន​តាមរ​យៈ​ការផ្តល់ជូន​នូវ​លក្ខខណ្ឌ​ពិសេស​ដូចជា ការប្រាក់​ទាប​ជាង​សហគ្រិន​បុរស ជាដើម​»​។​

​លោកស្រី សូ គ​ន្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក​សិ​ដ្ឋា​ន​ស្ត្រី បានឱ្យដឹង​ដែរ​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា នេះ ដើម្បី​ចូលរួម​លើកកម្ពស់ និង​គាំទ្រ​សហគ្រាស​ដែល​ភាគច្រើន​ដឹកនាំ​ដោយ​ស្ត្រី ជាពិសេស​សមាជិក​នៃ​សមាគម​កសិដ្ឋាន​ស្ត្រី ដែល​ក្រុម​អ្នក​ផលិត ដោយ​ពួកគាត់​នឹង​ទទួលបាន​លក្ខខណ្ឌ​ពិសេស​ពី​ធនាគារ SME ជាង​ធនាគារ​ផ្សេងទៀត ដែល​ធ្លាប់​ខ្ចី ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២