រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ពី​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​ជូន​ផលិតករ

រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ពី​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​ជូន​ផលិតករ

 

រាជរដ្ឋាភិបាល​កម្ពុជា តាមរយ​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ ជំ​រុញឱ្យ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការគ្នា​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រារព្ធ និង​ផ្សព្វផ្សាយ​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ការពង្រីក​ទីផ្សារ​ជូន​ប្រជា​ផលិតករ​នៅក្នុង​ស្រុក​។

លោក យឹម ឆៃលី ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ ​១ ផលិតផល​ ១ ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៦ នា​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​ ៩ មេសា ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ «​រួមគ្នា​ទិញ​ផលិតផល​ខ្មែរ បង្កើន​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​»​។​

លោក​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​មួយចំនួន​ដើម្បី​ជំរុញ​និង​បំផុស​តាម​មូលដ្ឋាន​ឱ្យមាន​ការកែច្នៃ​ផលិតផល​នានា ដែលមាន​លក្ខណៈ សម​ស្របតាម​ភូមិឋាន​។​ពិសេស​ស្រូបយក​ផលិតផល​កសិកម្ម កែច្នៃ​ជា​ចំណីអាហារ​ឬ​របស់​ប្រើប្រាស់​ផ្សេងៗ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ប្រជាជន ឱ្យ​កាន់តែ​ល្អ​ប្រសើរឡើង​ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​។

តាមរយៈ​សារលិខិត លោក យឹម ឆៃលី បាន​បញ្ជាក់ថា​៖«​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ក្រសួងពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការគ្នា​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រារព្ធ និង​ផ្សព្វផ្សាយ​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ការពង្រីក​ទីផ្សារ​ជូន​ប្រជា​ផលិតករ​របស់​យើង​»​។

លោក​ថ្លែងថា គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​បន្ត​សហការ ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ក្នុងការ​ចងក្រង​បណ្តាញ​សមាជិក ចលនា​ភូមិ​១ ផលិតផល​១ ឱ្យបាន​ទូលំទូលាយ និង​កៀរគរ​ដៃគូ​នានា​សហការ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍ តាំង​បង្ហាញ និង​លក់​-​ទិញ​ផលិតផល​ខ្មែរ តាម​ទីកន្លែង​ដែលមាន​សក្តានុពល​ទូទាំងប្រទេស​។

សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ
រៀបរាងដោយ៖ វណ្ណ សុជាតា

ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ១០ មេសា ២០២៣