រោងចក្រដំឡើងរថយន្ត Ford មានតម្លៃ ២១លានដុល្លារ នៅកម្ពុជា នឹងចាប់ផ្តើមខ្សែផលិតកម្មនៅខែមេសា

រោងចក្រដំឡើងរថយន្ត Ford មានតម្លៃ ២១លានដុល្លារ នៅកម្ពុជា នឹងចាប់ផ្តើមខ្សែផលិតកម្មនៅខែមេសា

 

ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​ ​Ford​ ​បាន​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ ​២​១​ ​លាន​ដុល្លារ​នៅ​ក្នុង​ខ្សែ​ផលិតកម្ម​ដំឡើង​ ​រថយន្ត​ ​Ford​ ​Ranger​ ​និង​ ​Ford​ ​Ever​e​s​t​ ​។​ ​ខ្សែ​ផលិតកម្ម​ដំឡើង​នេះ​ ​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ ​ហើយនឹង​ចាប់ផ្តើម​ផលិត​នៅ​ខែ​មេសា​។​
​រោងចក្រ​នេះ​ ​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​។​

លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ​ព្រមទាំង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​ក្រគរ​ ​និង​ស្រុក​កណ្តៀង​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ជាមួយនឹង​ការ​វិនិយោគ​នេះ​ ​ក្រុមហ៊ុន​ ​Ford​ ​US​A​ ​នឹង​ដំឡើង​រថយន្ត​ ​Ford​ ​Pick​-​Up​, ​Station​ ​Wagon​ ​ឬ​ ​រថយន្ត​ ​Ford​ SU​V​ ​ហើយនឹង​ចាប់ផ្តើម​ផលិតកម្ម​របស់​ខ្លួន​ ​នៅ​ខែ​មេសា​ ​មុន​ចូលឆ្នាំ​ខ្មែរ​»​។​

​លោក​បាន​បន្ថែម​ថា​ ​«​ឥឡូវនេះ​យើង​កំពុង​ព្យាយាម​ទាក់ទាញ​ពួកគេ​ ឱ្យគៀ​គង​ដៃគូ​របស់​ពួកគេ​កាន់តែ​ច្រើន​ទៀត​ ​ដើម្បី​ផលិត​គ្រឿងបន្លាស់​ ​នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​ក្រគរ​ ​ដែល​ជា​ផែនការ​មេ​របស់​ស្រុក​ក្រគរ​ ​ស្រុក​កណ្តៀង​ ​ជាទូទៅ​ ​និង​ជាពិសេស​សម្រាប់​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​ ​ហើយ​យើង​នឹង​ចាប់ផ្តើម​បើក​សម្ពោធ​ ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ធូរស្រាល​។​

​រោងចក្រ​ ​Ford​ ​នេះ​កំពុង​សាងសង់​លើ​ផ្ទៃដី​ជាង​៤​ហិកតា​ ​នៅ​ភូមិ​សា​វុន​ ​ឃុំ​ស្នា​អន្សា​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​ដែល​មាន​ចម្ងាយ​ ​១​៥​៩​ ​គីឡូម៉ែត្រ​ ​ពី​រាជធានី​ភ្នំពេញ​។​ ​រោងចក្រ​នេះ​នឹង​ផ្គុំ​ ​និង​ដំឡើង​រថយន្ត​ ​Ford​ ​Ranger​ ​និង​ ​Ford​ ​Ever​e​s​t​ ​ដោយ​ក្រុមហ៊ុន​ R​MA​ ​AUTO​MOTIVE​ (​CAM​BO​D​I​A​) ​CO​.,​L​T​D​ ​ដោយ​វិនិយោគ​ដំបូង​នូវ​ទំហំ​ទឹកប្រាក់​ចំនួន​ ​២​១​ ​លាន​ដុល្លារ​។​

​ក្រុមហ៊ុន​គ្រោង​នឹង​ដំឡើង​រថយន្ត​សរុប​ចំនួន​ ​៤​,​៥​០​០​ ​គ្រឿង​ ​ក្នុង​ឆ្នាំ​ដំបូង​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​តែ​ក្នុង​ប្រទេស​កម្ពុជា​។​

​រោងចក្រ​នេះ​នឹង​ជួយ​បង្កើត​ការងារ​រហូតដល់​ ​៥​០​០​កន្លែង​ ​សម្រាប់​ខ្សែ​ផលិតកម្ម​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ខ្មែរថាមស៍

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី៩ ខែមករា ឆ្នាំ២០២២