រោងចក្រ​សហគ្រាស​ក្នុងស្រុក​ ៥៥ បានទទួល​អត្ថប្រយោជន៍​ច្រើន​ពី​ការអនុវត្ត​ឧស្សាហកម្ម​បៃតង​

រោងចក្រ​សហគ្រាស​ក្នុងស្រុក​ ៥៥ បានទទួល​អត្ថប្រយោជន៍​ច្រើន​ពី​ការអនុវត្ត​ឧស្សាហកម្ម​បៃតង​

 

ភ្នំពេញ​: យ៉ាងហោចណាស់​មាន​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ ​(SMEs)  ៥៥​ បានទទួល​អត្ថប្រយោជន៍ ពី​ក្របខ័ណ្ឌ​ឧស្សាហកម្ម​បៃតង ដែល​បាន​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​ក៏បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​ផងដែរ​។​

​ក្របខ័ណ្ឌ​នេះ ​គឺជា​ការ​សហ​ការ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) និង​ក្រសួងបរិស្ថាន (MoE) និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ (UNIDO) បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គម្រោង​បរិស្ថាន ដែល​ហៅថា ការអភិវឌ្ឍ​កាបូន​ទាប​សម្រាប់​ផលិតភាព និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការផ្ទេរ​វិធីសាស្ត្រ​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន (TEST)​ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​បំពុលបរិយាកាស និង​លើកកម្ពស់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ UNIDO កាលពី​ថ្ងៃទី ​១៩ ខែធ្នូ​។​

​លោក Rana Pratap SINGH អ្នកគ្រប់គ្រង​គម្រោង UNIDO TEST បានឱ្យដឹងថា គម្រោង​នេះ​បាន​គាំទ្រ​ដល់​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​ទទួលផល​ចំនួន ៥៥ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ក្របខ័ណ្ឌ​ឧស្សាហកម្ម​បៃតង​ដែល​ធ្វើឱ្យ​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព និង​អាច​ពង្រីក​អាជីវកម្ម​ខ្លួន​បាន​។​

​លោក Rana Pratap ថ្លែងថា​៖ «​តាមរយៈ​ការធ្វើ​ដូច្នេះ គម្រោង​នេះ​បានរួម​ចំណែក​ដល់​ការកែលម្អ​លក្ខ​ខណ្ឌ​ផលិតកម្ម​នៅតាម​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម និង​បាន​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​ពួក​គេ​ឆ្ពោះទៅរក​ឧស្សាហកម្ម​បៃតង​។ ជា​លទ្ធផល រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៥៥ អាច​សន្សំ​ធនធាន និង​បង្កើន​ផលិតភាព​ពី ១០ ទៅ ២០​ ភាគរយ​ដែលនាំឱ្យ​មានការ​សន្សំ​ប្រចាំឆ្នាំ​ប្រមាណ ១០ លាន​ដុល្លារ​អាមេរិក​ក្នុង ១​ ឆ្នាំ​។ លើសពីនេះ វា​បាន​ជួយ​សម្រួល​ដល់​ការសម្រេចបាន​ការវិនិយោគ​ចំនួន ១០ ​លាន​ដុល្លារ​។ ភាពជោគជ័យ​នៃ​គម្រោង TEST គឺជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​ឧស្សាហកម្ម​បៃតង​សម្រាប់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​»​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ ៖​ ម៉ៃ គុណមករា

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣

ព័ត៌មាន ៖ ភ្នំពេញ​ ប៉ុស្តិ៍