វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញដែលនឹងត្រូវរៀបចំនាពេលខាងមុខក្នុងទីក្រុងភ្នំពេញ មានគោលបំណងបង្ហាញពីសមត្ថភាពពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងលើកកម្ពស់ផលិតផលដែលផលិតក្នុងស្រុកទៅកាន់ទីផ្សារសកល។ ខណៈកម្ពុជាកំពុងស្ថិតក្នុងបរិវត្តកម្មឌីជីថល ពាណិជ្ជកម្មបែបប្រពៃណីកំពុងវិវឌ្ឍដើម្បីបំពេញតម្រូវការទីផ្សារសកលដែលជំរុញដោយបច្ចេកវិទ្យា។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរនេះ ដោយមានគំនិតផ្តួចផ្តើមដូចជាយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការខិតខំប្រឹងប្រែងបន្តដើម្បីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថល ដោយត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។
ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនៅបុរីប៉េងហួតបឹងស្នោរដែលមានឈ្មោះថា “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និង ពិព័រណ៍អនឡាញ (1st Cambodia Digital Trade Forum & Online Expo)” គ្រោងធ្វើឡើងនៅថ្ងៃទី១៣-១៦ ខែធ្នូ ហើយនឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់ពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងអញ្ជើញជាអធិបតីក្នុងពិធីបើក។ កាលពីថ្ងៃទី២៥ ខែតុលា ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃការចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដែលមានឈ្មោះថា «ពីផលិតនៅកម្ពុជាទៅជាពាណិជ្ជកម្មសកល» នឹងបង្ហាញពីតួនាទីដែលកំពុងរីកចម្រើនរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល និងគាំទ្រដល់ការពង្រីកវិស័យពាណិជ្ជកម្មឌីជីថលរបស់ប្រទេស។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ផលិតផលខ្មែរនៅលើឆាកអន្តរជាតិ ដោយប្រើប្រាស់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា CambodiaTrade.com និងទីផ្សារអនឡាញផ្សេងទៀត ដើម្បីផ្សព្វផ្សាយទំនិញក្នុងស្រុកជាលក្ខណៈអន្តរជាតិ។ ព្រឹត្តការណ៍នេះក៏នឹងមានការតាំងពិព័រណ៍តាមប្រព័ន្ធអនឡាញ ដែលនឹងបម្រើទាំងការប្រារព្ធពិធីអបអរបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងជាវេទិកាសម្រាប់ពាណិជ្ជកម្មឌីជីថល។
សម្រាប់ព័ត៌មានទាំងស្រុង សូមអាននៅទីនេះ
ដោយៈ Ben Sokhean
កាលបរិច្ឆេទបោះពុម្ភផ្សាយៈ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ព័ត៌មានៈ ខ្មែរ ថាមស៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។