សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យវិនិយោគវីចតូរីយ៉ា នឹងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី

សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យវិនិយោគវីចតូរីយ៉ា នឹងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី

 

ស​ភាពា​ណិ​ជ្ជក​​ម្មកម្ពុជា បាន​ចា​ប់​ផ្តើ​ម​ព​ង្រីក​​ទំ​នា​ក់​ទំ​ន​ង​សេ​ដ្ឋ​កិច្ច​ ​ធុ​រកិ​ច្ច​ ​និ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​ជា​មួយ​ធុ​រ​ជន​អូ​ស្រ្តា​លី ​ជា​ពិ​សេ​សនៅ​​​​ទី​ក្រុ​ង​មែលប៊ន ប្រទេស​អូស្រ្តា​លី​​ ​បន្ទា​​ប់​ពីមា​ន​កា​រិ​យាល័​យ​តំ​ណា​ងនៅ​ក្នុ​ងប្រ​ទេ​សនេះ​​​ ​ដោយ​រំ​ពឹ​ង​ថា​ ​នឹង​ជំ​រុ​ញ​កិ​ច្ចស​ហប្រ​តិ​ប​ត្តិ​ការ​ផ្នែក​ពា​ណិជ្ជ​ក​ម្មរ​វា​ងប្រ​ទេ​ស​ទាំ​ង ២​ ​ឱ្យកា​ន់តែ​ស​កម្ម​ជាង​មុ​នប​ន្ថែ​ម​ទៀ​ត​។​

​​នៅមុ​ន ១ ​​ថ្ងៃ​ ​នៃកា​រ​ចូ​លរួ​ម​បោះឆ្នោ​ត​ជ្រើស​​រើស​ស​មាជិ​កកា​រិយា​ល័​យ​តំណា​ងស​ភា​ពា​ណិ​ជ្ជក​ម្ម​កម្ពុ​ជា​ ​នៅប្រ​ទេស​អូ​ស្រ្តា​លីកា​​​ល​ពី​ថ្ងៃទី៧ ​ខែឧសភា​​ ​លោក​ ​លឹ​ម ​ហេ​ង អនុ​ប្រ​ធាន​សភា​ពា​ណិ​ជ្ជ​កម្ម​ក​ម្ពុជា​ ​បា​នជួ​ប​ប្រ​ជុំ​ជា​មួ​យ​ លោ​ក​ស្រី​ ​ឡូ​រ៉ា ​បឺក​ ​ប្រ​ធា​ន​តំ​​ប​ន់​អាស៊ី​យ​អា​គ្នេ​យ៍ ​នៃ​រដ្ឋា​ភិបា​ល​វី​ច​តូ​រី​យ៉ា ​នៅកា​រិ​យា​ល័យ​វិ​និ​យោគ​វី​ចតូរី​យ៉ា​ ទី​ក្រុង​មែល​ប៊​ន ​ក្នុ​ងគោ​ល​បំ​​ណ​ង​​ដើ​ម្បីស្វែង​យ​ល់ពី​ស្ថានភាព​សេ​ដ្ឋ​កិច្ច​ វិ​ស័យ​ស​ក្តា​នុព​ល​ទីក្រុ​ង​មែល​ប៊​ន​ និ​ង​ពិ​និ​ត្យល​ទ្ធភា​ព​ស​ហ​ប្រ​តិ​ប​ត្តិ​​កា​ររ​វា​ង​ធុ​រ​ជ​ន​កម្ពុ​ជា​ និ​ង​អូ​ស្ត្រាលី​។​

​នៅក្នុ​ង​ជំ​នួ​ប​នោះ​ ​លោ​ក ​លឹ​ម ​ហេ​ង ​បា​ន​គូ​ស​បញ្ជា​ក់​ថា​ ​ទំ​នា​ក់ទំ​ន​ងល្អ​រ​វា​ង​ក​ម្ពុជា​ ​និ​ងអូស្ត្រា​លី ​បា​ន​គាំ​ទ្រ​ដ​ល់​កា​រជំ​រុ​ញធុ​រកិ​ច្ច និង​វិ​និ​យោគ​ទ្វេ​ភា​គីឱ្យ​កាន់​តែ​ច្រើ​ន​ឡើ​ង​ថែ​មទៀ​ត​។​ ​

លោក​ ​លឹម ហេ​ង​ ​​ប្រា​ប់​ថា​ ​​៖​ «​ការ​ប​ង្កើ​ត​ការិ​យា​ល័​យ​តំ​ណា​ង​សភា​ពា​ណិជ្ជ​ក​ម្មកម្ពុ​ជា​នៅ​ទី​ក្រុងមែ​លប៊​ន​ ដែ​លនឹ​ង​ដើរ​តួ​នាទី​យ៉ា​ងសំ​ខាន់​ក្នុង​កា​រ​ជំ​រុញធុ​រ​កិ​​ច្ច​ និ​ងវិ​និ​យោ​គ​ប្រទេ​​សទាំ​ង​២​​ ខ​ណៈ​ដែ​ល​ក​ម្ពុ​ជាបា​នផ្ត​​ល់ឱ​កា​សធុ​រ​កិ​ច្ច ​ស​ក្តានុ​ព​​ល​ ​និង​វ​ឌ្ឍ​នភា​ពសេ​ដ្ឋ​កិច្ច​​ក​ម្ពុ​ជា​ ស​ម្រា​ប់កា​រ​វិនិ​យោ​គ​»។​

​បើ​តា​ម​​លោ​ក​ លឹ​ម​ ​ហេ​ង ​ការ​បើ​កកា​រិ​យា​ល័យ​តំណា​ង​ស​ភា​ពាណិ​ជ្ជ​ក​ម្មក​ម្ពុជា​ ​មា​ន​២​ ​ទីតាំ​ង​ ​ដោយ​ទី​តាំ​ង​ទី១​ស្ថិ​ត​នៅ​ទី​ក្រុ​ង​មែល​ប៊​ន​ និ​ងទី​២​ស្ថិត​នៅ​ទី​ក្រុង​​​ស៊ីដ​នី​ ​ដោយ​កា​រិ​យា​ល័​​យ​ទាំ​ង២នេះ​ ​មាន​ប្រ​ធាន​តំណា​ង២​រូ​ប។

សម្រាប់ពត៍មានបន្ថែម សូមចុចលើទីនេះ។

 

រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៩ ឧសភា ២០២៣