សហគ្រិនខ្មែររួមសហការជាមួយ FI ចំនួន ៥ ដើម្បីជួយដល់ SME

សហគ្រិនខ្មែររួមសហការជាមួយ FI ចំនួន ៥ ដើម្បីជួយដល់ SME

 

ភ្នំពេញៈ ជា​កិច្ចខំប្រឹងប្រែង​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME ) ដើម្បី​ពង្រីក​អាជីវកម្ម សហគ្រិន​ខ្មែរ ក្រុមហ៊ុន OBOR និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (FI) ចំនួន ៥ បានរួម​គ្នា​ដើម្បី​ចាប់ផ្តើម​កម្មវិធី​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ (SME IR Program) ដែល​ផ្តោតលើ​ការស្វែងរក និង​បង្កើន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ភាពចាស់ទុំ​ក្នុងប្រទេស ដើម្បី​ពួកគេ​អាច​បង្កើន​ដើមទុន​ប្រកបដោយ​ប្រសិទ្ធភាព​។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២​ នៅពេល​សហគ្រិន​ខ្មែរ​ផ្តល់​ការគាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ឱ្យមាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។ សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​នានា​របស់​សហគ្រិន​ខ្មែរ គឺ​បង្កើន​ឱកាស​នៃ​ការទទួល​បាន​ការគាំទ្រ​ថវិកា សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម ហើយ​កម្មវិធី​ «​ត្រៀមខ្លួន​ដើម្បី​ទទួលបាន​ការវិនិយោគ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​» ​នេះ​នឹងធ្វើ​ឱ្យសម្រេចបាន​នូវ​គោលដៅ​របស់​សហគ្រិន​ខ្មែរ​។

លោក ឈៀង វណ្ណមុនិណ្ឌ ​នាយក​ប្រតិបត្តិ​របស់​សហគ្រិន​ខ្មែរ​បាន​ឱ្យដឹងថា ការគាំទ្រ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ៥ នៅ​កម្ពុជា រួមមាន ធនាគារ ABA, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ​, ធនាគារ​វីង​, ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​, និង ធនាគារ​អេស៊ីលីដា នឹង​រួម​ចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​ការឧបត្ថម្ភ​របស់​ស្ថាប័ន​ធនាគារ​ក្នុង​កម្មវិធី​នេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​សហគ្រិន​ខ្មែរ មាន​ក្តី​រីករាយ​ដែល​បាន​ក្លាយជា​ចលករ​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយៈ ម៉ៃ គុណមករា

ព័ត៌មានៈ  ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២