សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,១ ភាគរយនៅឆ្នាំនេះ និង ៦,២ ភាគរយនៅឆ្នាំ ២០២៣ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការព្យាករណ៍នេះបានអនុវត្តតាមការវាយតម្លៃបឋមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាដោយបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ទាក់ទងនឹងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងប្រទេសនេះ លោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា មានប្រសាសន៍ថា កំណើននេះនឹងកើតឡើងដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ទោះបីជាមានហានិភ័យមួយចំនួនដូចជាអតិផរណាខ្ពស់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
លោកថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុលឿនជាងការរំពឹងទុកក្នុងប្រទេសអភិវឌ្ឍន៍។លោកបន្តថា ជាមួយគ្នានេះ
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងការព្យាករណ៍ពីមុនដែលមាន ៦,២ ភាគរយ ដែលភាគច្រើនដោយសារតែកំណើននៃវិស័យទេសចរណ៍។
IMF ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហាប្រឈមសង្គម និងសេដ្ឋកិច្ច និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងដ៏ជោគជ័យរបស់កម្ពុជាគួរតែបន្ត។
ក្រុមការងារនៃបេសកកម្មក៏បានសម្តែងនូវឆន្ទៈដ៏មុតមាំក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ នាពេលខាងមុខ និងផ្តល់ការគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជំនួយបច្ចេកទេស និងគោលការណ៍ណែនាំ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីសារៈសំខាន់នៃបេសកកម្មបច្ចុប្បន្នរបស់ IMF ក្នុងបរិបទនៃភាពមិនច្បាស់លាស់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកើនឡើង ដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជុំវិញពិភពលោក។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ IMF ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួនបីក្នុងប៉ុន្មានខែខាងមុខ រួមទាំងការកើនឡើងអតិផរណាដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងផលប៉ះពាល់របស់វាមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម។
ជាងនេះទៅទៀត មានបញ្ហាជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទានឯកជន និងហានិភ័យសេដ្ឋកិច្ចដែលប្រឈមមុខដោយវិស័យសំណង់ និងអចលនទ្រព្យ។ បេសកកម្មនេះក៏ត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រមូលចំណូលរបស់រដ្ឋាភិបាល និងប្រភពថវិកា៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ សុក សិទ្ធិកា
ប្រែសម្រួលដោយ៖ សុ ជាតា
ព័ត៌មាន៖ ខែ្មរថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។