អង្ករនាំចេញរកចំណូលបាន ១៧៣ លានដុល្លារ ក្នុងប្រាំខែដំបូង

អង្ករនាំចេញរកចំណូលបាន ១៧៣ លានដុល្លារ ក្នុងប្រាំខែដំបូង

 

តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​​កម្ពុជា​បាន​​រកចំណូល​​​​បាន​​ប្រមាណ​​ ​១៧៣​ ​លាន​​ដុល្លារ​​ពី​ការ​​នាំចេញ​​អង្ករ​​ក្នុង​​អំឡុង​ខែ​មករា​ ​ដល់​ខែ​ឧសភា​ឆ្នាំនេះ​ ​និង​រក​ចំណូល​បាន​ ​៣​៩​១​ ​លាន​ដុល្លារ​ពី​ស្រូវ​អង្ករ​។​

​ក្នុងរយៈពេល​ប្រាំ​ខែ​ដំបូង​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​២​៨​៣​ ​៦​៧​៥​តោន​ ​តាមរយៈ​ក្រុមហ៊ុន​នាំចេញ​ចំនួន​៥​៣​។​

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ​ប្រទេស​ចិន​នៅ​តែ​ជា​អ្នកទិញ​អង្ករ​របស់​កម្ពុជា​ច្រើន​ជាងគេបង្អស់​ ​បន្ទាប់មក​ ​គឺ​សហភាព​អឺរ៉ុប។​ ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​៥​២​.​៦​ភាគរយ​នៃ​ការនាំចេញ​អង្ករ​ ​សរុប​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ខែ​មករា​ ​ដល់​ខែ​ឧសភា​ឆ្នាំនេះ​។​

​របាយការណ៍​នេះ​បានឲ្យ​ដឹង​ទៀត​ថា​ ​កម្ពុជា​បាន​នាំចេញ​ ​៨​៨​ ​១​៦​៧​ ​តោន​ទៅកាន់​បណ្តា​ប្រទេស​អឺរ៉ុ​ប​ ​ដែល​ស្មើនឹង​៣​១​ភាគរយ​នៃ​ការនាំចេញ​សរុប​ដោយមាន​ការ​កើន​ឡើង​៤៩.២៦​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ការនាំ​ចេញ​ទៅ​កាន់​ចំណោម​ប្រទេស​ក្នុង​អា​ស៊ាន​បាន​កើន​ឡើង​ ​១​៧​.​៥​៩​ភាគរយ​ដល់​

២​៥​ ​៦​៩​១​តោន​ដែល​ស្មើនឹង​៩​ភាគរយ​។​ ​ការនាំចេញ​ទៅកាន់​គោលដៅ​ផ្សេងៗ​ក្នុង​ចំណោម​២​១​ប្រទេស​ឈាន​ដល់​

២​០​ ​៣​៧​៦​ ​តោន​ ​ឬ​ ​៧​.​២​០​ភាគរយ​។​

​ក្នុងចំណោម​ការនាំចេញ​អង្ករ​នេះ​ ​អង្ករ​ក្រអូប​ប្រណិត​មាន​ចំនួន​ ​៦​៤​.​១​០​ ​ភាគរយ​ ​អង្ករ​ក្រអូប​ស​ ​៣​៣​.​១​២​ ​ភាគរយ​ ​និង​អង្ករ​ក្រអូប​ ​និង​អង្ករ​សរីរាង្គ​ ​១​.​៤​២​ ​ភាគរយ​រៀង​គ្នា​ៗ​។​

​កម្ពុជា​ក៏បាន​នាំចេញ​អង្ករ​ចំនួន​ ​១​ ​៦​៩​៨​ ​៩​០​៨​ ​តោន​ដែល​មាន​តម្លៃ​ ​៣​៩​១​.​៧​លាន​ដុល្លារ​។​

​សម្រាប់​តែ​ខែ​ឧសភា​មួយ​ប៉ុណ្ណោះ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៦​២​ ​៥​៣​៧​តោន​ ​កើន​ឡើង​ ​៥​៤​.​២​៨​ភាគរយ​ ​បើ​ធៀប​នឹង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។​ ​តម្លៃ​អង្ករ​របស់​កម្ពុជា​បច្ចុប្បន្ន​មាន​តម្លៃ​ ​៨​៤​០​ ​ដុល្លារ​ក្នុង​មួយ​តោន​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ជា វណ្ណយុទ្ធ

ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២