កំពង់ផែស្វយ័តភ្នំពេញ (Phnom Penh Autonomous Port-PPAP) របស់កម្ពុជានាពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាជីវកម្មផែថ្មីសាយហ្គន (Saigon Newport Corporation-SNP) ដែលប្រតិបត្តិការកំពង់ផែវៀតណាម ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដឹកជញ្ជូនរវាងភាគីទាំងពីរ។
កម្ពុជាកំពុងសាងសង់កំពង់ផែរងបន្ថែមទៀត នៅតាមដងទន្លេសាប និងទន្លេមេគង្គ ដើម្បីតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្ម និងកសិកម្មសំខាន់ៗ។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្នុងសិក្ខាសាលា SNP ដើម្បីរិះរកមធ្យោបាយពង្រឹងការតភ្ជាប់ និងអភិវឌ្ឍផ្លូវដឹកជញ្ជូន។ សិក្ខាសាលានេះត្រូវបានរៀបចំនៅខាងក្រៅពិព័រណ៍ផលិតកម្មសេដ្ឋកិច្ចការពារជាតិវៀតណាម-កម្ពុជាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញកាលពីខែតុលាសប្តាហ៍មុន។
អគ្គនាយករង PPAP លោកស្រី ហ៊ី ផានីន បាននិយាយថា ភស្តុភារកម្មរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានពង្រឹងទំនាក់ទំនងនៅតាមព្រំដែនរួម នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Fibre2Fashion News Desk
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មាន៖ ខ្មែរ ថាមស៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។