ឯកអគ្គរដ្ឋទូតអាមេរិក៖ ស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត អាចទទួលបានការគាំទ្រនៅទីផ្សារនៅអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិក៖ ស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត អាចទទួលបានការគាំទ្រនៅទីផ្សារនៅអាមេរិក

 

ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក W. Patrick Murphy លើកឡើងថា ផលិតផល​ក​សិ​កម្ម​កម្ពុជា​​ ៣ ​មុខ​រួមមាន ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត មានគុណ​ភាព​ខ្ពស់​រសជាតិ​ឆ្ងាញ់ ដែល​អាច​ទទួលបាន​កា​រ​​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកទិញ​នៅ​សហរដ្ឋអាមេរិក​។​ឆ្លើយតប​ការលើកឡើង​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​លើក​ទឹក​ចិត្ត​ឱ្យមាន​ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​អាមេរិក​មក​កម្ពុជា​។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃ​ ទី​ ១០ ខែមករា​ថា ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​កម្ពុជា​នៅក្នុង​វិស័យ​កសិកម្ម រវាង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ចន្ទ ទី ៩ ខែមករា ឆ្នាំ ២០២៣​។

​កញ្ញា​បានឱ្យដឹងថា ក្នុងជំនួប​នោះ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ W.Patrick Murphy បានលើកឡើង​ពី​ផលិតផល​កសិកម្ម​កម្ពុ​ជាមួយ​ចំនួន​ដែល​លោក​មើលឃើញថា ទំនងជា​មានការ​ពេញនិយម​នៅ​សហ​រដ្ឋ​អាមេរិក ប្រសិនបើ​កម្ពុជា និង​អាមេរិក​អាច​បើក​ទីផ្សារ​នាំយក​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អាមេរិក​បាន​។ ផលិតផល​ទាំងនោះ​មាន​ដូច​​ជា ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត​។

កញ្ញា​បាន​ថ្លែងថា​៖ «​សម្រាប់​លោក​ទូត គឺថា ផលិតផល​កសិកម្មរ​បស់​ខ្មែរ​នេះ​គឺមាន​គុណភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ ហើយ​បើសិនជា​បាន​ឈានចូល​ទីផ្សារ​របស់​អាមេរិក​លោក មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​ទទួលបាន​ការគាំទ្រ និង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកទិញ​នៅ​សហរដ្ឋអាមេរិក​»​។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ តំណរភ្ចាប់នេះ

 

ដោយ៖ អោម ប៊ុនធឿន

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិចេ្ឆទ៖ ថ្ងៃទី​ ១១ ខែមករា ឆ្នាំ ២០២៣