៦១%នៃអ្នកជំនួញនៅកម្ពុជា គឺជាស្ត្រី

៦១%នៃអ្នកជំនួញនៅកម្ពុជា គឺជាស្ត្រី

 

ចំនួន​ស្ត្រី​ដែល​​ជា​ម្ចាស់​សាជីវកម្ម និង​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​ប្រមាណ ៦១% ។

នេះ​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ស្ត្រី​របស់​ក្រសួង ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី (៨ មីនា) ក្រោម​ប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បី​និរន្តរភាព​អនាគត»។ តាមរយៈ Videoconference កាលពីថ្ងៃច័ន្ទ។

លោក សំហេង បានបន្ថែមថា តួលេខនេះបានបង្ហាញពីអត្រាខ្ពស់នៃកម្លាំងពលកម្មស្ត្រីនៅក្នុងអាជីវកម្ម និងកម្មសិទ្ធិសាជីវកម្មនៅកម្ពុជា។

ការធានា និងគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់ស្ត្រី (SMEs) មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លោកបានបន្ថែមថា នេះនឹងផ្តល់ឱកាសសម្រាប់ស្ត្រីមិនត្រឹមតែស្តារអាជីវកម្ម និងសាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍភាពធន់ទៅនឹងយុគសម័យឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការចូលរួមរបស់ស្ត្រីក្នុងវេទិកានេះ ដោយសង្កត់ធ្ងន់ថា នេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវដ៏រឹងមាំក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ខ្មែរថាមស៍

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ពផ្សាយ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២