ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៥០ លានដុល្លារ ក្នុងគោលបំណងជួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស និងជំរុញការប្រកួតប្រជែងជាសាកលរបស់ខ្លួន។
ប្រាក់កម្ចីនេះនឹងជួយដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩របស់កម្ពុជា ដោយគាំទ្រដល់កំណែទម្រង់របស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ព្រមទាំងជំរុញកំណើនរបស់សហគ្រាសធុនតូច និងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម។
វិស័យកាត់ដេរបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងអំឡុងពេលដប់ខែដំបូងនៃឆ្នាំនេះ កម្ពុជាបានកត់ត្រាការកើនឡើង ១៨.៥% នៃការនាំចេញសម្លៀកបំពាក់។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការនាំចេញសម្លៀកបំពាក់មានចំនួន ៧,៧៥ ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករាដល់ខែតុលា ដែលកើនឡើងចំនួន ៦,៥៤ ពាន់លានដុល្លារកាលពីឆ្នាំមុន។
តួរលេខនៃការនាំចេញតំណាងឱ្យប្រហែល ៤១.៣% នៃប្រាក់ចំណូលបរទេសសរុបរបស់កម្ពុជាចំនួន ១៨.៧៥ ពាន់លានដុល្លារសម្រាប់រយៈពេលនេះ។
ទោះយ៉ាងណាក៏ដោយសម្រាប់ខែតុលា ការនាំចេញបានធ្លាក់ចុះដោយសារតែតម្រូវការតិចពីទីផ្សារពិភពលោក។
សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton បាននិយាយថា “ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ស្បែកជើង និងវិស័យវាយនភណ្ឌ ក៏ដូចជាទេសចរណ៍ និងសំណង់”។
“កំណែទម្រង់ក្រោមកម្មវិធីនឹងជួយដល់ការស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា តាមរយៈការត្រួសត្រាយផ្លូវសម្រាប់អាជីវកម្ម បង្កើនសង្វាក់ផលិតកម្មកែឆ្នៃ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។
ប្រាក់កម្ចីដែលជាផ្នែកមួយនៃកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ Just Style.com
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។