ភ្នំពេញៈ ទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ពិសេសការនាំចេញរបស់កម្ពុជានឹងមានកំណើនថែមទៀតបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS)ដល់ប្រទេសមួយចំនួនរួមទាំងកម្ពុជា ខណៈរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជិត ៥៨៩ លានដុល្លារ ធ្លាក់ចុះជាង ១៤ ភាគរយ។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣ ខែតុលា បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះក៏មានកម្ពុជាដែរ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជាចក្រភពអង់គ្លេសមានទឹកប្រាក់សរុប ៥៨៨,៩១ លានដុល្លារ ថយចុះ ១៤,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស ៥២៧,៩៤ លានដុល្លារ ថយចុះ ១៥,៨ភាគរយ ចំណែកអង់គ្លេសនាំមកកម្ពុជាវិញ ៦០,៩៧ លានដុល្លារ កើន ២ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែតុលាថា ប្រព័ន្ធអនុគ្រោះពន្ធដែលចក្រភពអង់គ្លេសផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជានោះ គឺនឹងក្លាយជាផ្នែកសំខាន់ក្នុងការជួយលើកកម្ពស់សមត្ថភាពនាំចេញរបស់កម្ពុជាទៅអង់គ្លេសឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ លោកបន្តថា ទោះជាយ៉ាងណាទន្ទឹមនឹងអ្វីដែលកម្ពុជាទើបទទួលបាននេះ គេក៏មិនត្រូវភ្លេចពីការអភិវឌ្ឍផលិតផលឱ្យមានកាន់តែច្រើន និងមានគុណភាពស្របទៅតាមការចង់បានរបស់អ្នកបញ្ជាទិញផងដែរ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។