ePOS-GoDigital វិនិយោគដោយវិនិយោគិនក្នុងស្រុក និងសិង្ហបុរីនឹងជួយជំរុញការលក់ផលិតផលខ្មែរទៅក្នុងតំបន់ និងពិភពលោក

ePOS-GoDigital វិនិយោគដោយវិនិយោគិនក្នុងស្រុក និងសិង្ហបុរីនឹងជួយជំរុញការលក់ផលិតផលខ្មែរទៅក្នុងតំបន់ និងពិភពលោក

 

ភ្នំពេញៈ វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​សិង្ហ​បុរី​បាន​ចាប់ដៃ​សហការគ្នា​បង្កើត​កម្មវិធី​ទំនើបកម្ម​អាជីវកម្ម ( ePOS-GoDigital) ដែលជា​កម្មវិធី​ផ្ដោតទៅលើ​អាជីវកម្ម​អន​ឡាញ​អនុញ្ញាតដល់​អាជីវករ​ក្នុងស្រុក​អាចធ្វើ​ការដាក់​លក់​ផលិតផល​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិ​ភព​លោក ជាពិសេស​គឺជា​ការឆ្លើយ​តប​ទៅនឹង​តម្រូវការ​នៃ​ការបញ្ជាទិញ​ទំនិញ​តាម​អន​ឡាញ​កំដែលពុង​ពេញនិយម​។

​កម្មវិធី​ទំនើបកម្ម​អាជីវកម្ម ( ePOS-GoDigital App ) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១0 ខែកញ្ញា​ថ្មីៗ​កន្លងមកនេះ​។ កម្មវិធី​ទំនើប​កម្មនេះ​ផ្តល់​ដល់​ម្ចាស់​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុងការ​គ្រប់គ្រង​នូវ​ប្រព័ន្ធ​នៃ​ការលក់​ជំនាន់​ថ្មី ព្រមទាំង​អាចជួយ​បង្កើន​ការលក់ ហើយ​ការបញ្ជាទិញ​នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ Scan QR code តាមរយៈ EPOS-QR ។​

​លោកស្រី ព្រុំ ភ័​ក្ត្រា អគ្គនាយិកា ក្រុមហ៊ុន អ៊ី​ផូស ហ្គោ​ឌីជីថល បាន​មានប្រសាសន៍ថា ការរីកចម្រើន​និង​ការវិវត្តរបស់​វិស័យ​បច្ចេកវិទ្យា បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ជីវភាព​រស់នៅ ការសិក្សាអប់រំ និង​របៀប​នៃ​ការធ្វើ​អាជីវកម្ម ជាពិសេស ជំងឺ​កូវីដ​១៩ បាន​បង្រៀន​មនុស្ស​នូវ​មេរៀន​ជាច្រើន ហើយ​អាជីវកម្ម​ជាច្រើន​បាន​រងគ្រោះ ជាពិសេស​ពី​អាជីវកម្ម​បែប​គ្រួសារ អាជីវកម្ម​ដែល​គ្មាន​ស្តង់ដា គ្មាន​ប្រព័ន្ធគ្រប់គ្រង និង​គ្មាន​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ការលក់ អាជីវកម្ម​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​ក្នុងការ​បិទទ្វារ​ខ្ពស់​។​

​លោកស្រី​បាន​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​ ២០២២ ដោយសារតែ​មើលឃើញ​បញ្ហា​ប្រឈម​របស់ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ជាច្រើន ដែល​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​កូ​វីដ និង​អតិផរណា ដែល​ជះឥទ្ធិពល​ពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក ទើប​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ផ្សារ ePOS- GoDigital សម្រាប់​ម្ចាស់​អាជីវកម្ម​ទូរ​ទៅ សំដៅ​ចូលរួម​អភិវឌ្ឍ​អា​ជី​កម្ម​បែប​គ្រួសារឱ្យ​ក្លាយជា​អាជីវកម្ម ដែលមាន​ប្រព័ន្ធគ្រប់គ្រង​បែប​ឌីជីថល​។​

លោកស្រី​បាន​ថ្លែងថា​៖ «​ដោយសារតែ​មើលឃើញ​បញ្ហា​ទាំងអស់​នេះហើយ ទើប​ក្រុមហ៊ុន ePOS-GoDigital បាន​សហការ​ជាមួយ​ក្រុមហ៊ុន Riich Me (​សិង្ហ​បុរី​) ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រប់គ្រង​អាជីវកម្ម និង​ការធ្វើ​ទំនើបកម្ម​អាជីវកម្ម​ឱ្យ​សមស្រប​ជាមួយ​បរិបទ​របស់​ខ្មែរ ដែលមាន​លក្ខណៈ​ងាយស្រួល​ប្រតិបត្តិការ​ជាមួយនឹង​កម្មវិធី​ស្មា​ត​ហ្វូ​ន​ងាយស្រួល​សម្រាប់​ម្ចាស់​អាជីវកម្ម​តូចៗ ជាពិសេស​អ្នក​ដែល​គ្មាន​ចំណេះដឹង​បច្ចេកវិទ្យា​ក៏​អាច​ប្រើប្រាស់​បាន​ ដើម្បី​ជំរុញ​ការលក់ និង​អភិវឌ្ឍ​អាជីវកម្ម សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២២