FTAs, RCEP ជំរុញឲ្យកម្ពុជាផលិតផលិតផលនាំចេញបន្ថែមទៀត

FTAs, RCEP ជំរុញឲ្យកម្ពុជាផលិតផលិតផលនាំចេញបន្ថែមទៀត

 

រដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានផលិតផលបន្ថែមទៀតសម្រាប់ការនាំចេញ ខណៈប្រទេសនេះកំពុងបើកទីផ្សារកាន់តែទូលំទូលាយ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅដើមឆ្នាំក្រោយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧ កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើងថែមទៀត។

លោកបន្តថាកិច្ចព្រមព្រៀងទាំងពីរដែលនឹងចូលជាធរមានក្នុងខែមករា នឹងបើកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា ដើម្បីជំរុញការនាំចេញ។

លោកនិយាយថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននឹងចូលជាធរមាននៅខែមករា ហើយ RCEP នឹងចូលជាធរមានក្នុងខែមករាផងដែរ ដូច្នេះកម្ពុជាមានអានុភាពកាន់តែប្រសើរឡើងក្នុងការព្យាយាម និងផលិតដើម្បីជំរុញការនាំចេញ នេះជាចំណុចរបត់វិជ្ជមានសម្រាប់ប្រជាជនកម្ពុជា»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀតលើផលិតផលដែលបានព្រមព្រៀងគ្នា។ វាមិនត្រឹមតែជាកិច្ចព្រមព្រៀងលើកលែងពន្ធលើផលិតផលប៉ុណ្ណោះទេ ប៉ុន្តែគ្របដណ្តប់លើវិស័យជាច្រើន រួមទាំងសេវាកម្ម ការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការដកចេញនូវរបាំងមិនមែនពន្ធគយ។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន កម្ពុជានឹងនាំចូលផលិតផលជាង ៣៤០ ប្រភេទ ដែល ៩៥ ភាគរយនៃផលិតផលទាំងនោះនឹងត្រូវបង់ពន្ធសូន្យភាគរយ និង ៥ ភាគរយទៀតនឹងថយចុះមកត្រឹមសូន្យក្នុងរយៈពេល ១០ ឆ្នាំ។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ជា វណ្ណយុទ្ធ

ព័ត៏មាន: ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ០៧ ខែធ្នូ ឆ្នាំ​២០២១