SMEs នៅកម្ពុជា អាចដាក់លក់ផលិតផលរបស់ខ្លួន លើផ្សារអនឡាញរបស់ក្រុមហ៊ុន Riich Me កាន់តែទូលំទូលាយ

SMEs នៅកម្ពុជា អាចដាក់លក់ផលិតផលរបស់ខ្លួន លើផ្សារអនឡាញរបស់ក្រុមហ៊ុន Riich Me កាន់តែទូលំទូលាយ

 

ស្រប​ពេលដែល​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ការទិញ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការទូទាត់​ឌីជីថល​កាន់តែមាន​ភាពងាយស្រួល ក្រុមហ៊ុន Riich Me របស់​សិង្ហ​បុរី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ អ៊ី​ផូស ហ្គោ​ ឌីជីថល ​បង្កើត​នូវ​ផ្សារ​អន​ឡាញ​មួយ ​មាន​ឈ្មោះថា ផ្សារ​សកល e-Marketplace App ដែលជា​បណ្តាញ​អាជីវកម្ម​អេកូឡូស៊ី (Business to System) ផ្សារភ្ជាប់​រវាង​អ្នកផ្គត់ផ្គង់ អ្នក​នាំចូល អ្នក​ចែកចាយ​ទំនិញ​បោះ​ដុំ អ្នក​លក់រាយ ទៅកាន់​អតិថិជន​ប្រើប្រាស់​ចុងក្រោយ ដែល​អនុញ្ញាត​ឱ្យអ្នកផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​ទំនិញ​របស់ខ្លួន​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស ​គឺ​ជំរុញ​ការលក់​របស់​អាជីវក​ម្ម​ខ្នាតតូច ​និង​មធ្យម​នៅ​កម្ពុជា (SMEs)​។​

​ផ្សារ​សកល e-Marketplace App ត្រូវបាន​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ ​កាលពី​ថ្ងៃទី ​២៥ ​ខែវិច្ឆិកា ក្រោយពី​បាន​ដំណើការ​សាកល្បង​អស់​រយៈពេល ​៦​ ខែ​កន្លងមក​។​

​លោក ឃើ​រី ឡេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រិច មី Riich Me បាន​ថ្លែង​​នៅក្នុង​ឱកាស​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ និង​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​សកល (e-Marketplace) ថា ផ្សារ​សាកល ត្រូវបានដំណើរការ​អស់​រយៈពេល​ប្រមាណ ៦ ​ខែ​រួចមកហើយ ​នៅលើ​គេហទំព័រ​ផ្សារ​សកល ដែល​បច្ចុប្បន្ន​មាន​ម្ចាស់អាជីវកម្ម ប្រមាណ​ជាង ៥ ០០០ អាជីវកម្ម​កំពុង​ប្រើប្រាស់ និង​ដាក់លក់​ផលិតផល​របស់ខ្លួន​នៅលើ​បណ្តាញ​ផ្សារ​សកល ដែលមាន​ផលិតផល​សរុប​ប្រមាណ​ជាង ១ ​ម៉ឹ​ន ​៥ ​ពាន់មុខទំនិញ កំពុង​ដាក់លក់​នៅលើ​ផ្សារ​នេះ ដែលមាន​ចរន្ត​ទិញ​លក់​ប្រមាណ​ជិត ២០ លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ករួ​ច​មកហើយ​។​

​លោក ឃើ​រី ឡេង បាន​មានប្រសាសន៍​បន្តទៀតថា៖ «​បច្ចុប្បន្ននេះ យើង​កំពុងតែ​រស់នៅ​ក្នុងសម័យ​កាល​នៃ​ការវិវឌ្ឍ​របស់​បច្ចេក​វិទ្យា ហើយ​បច្ចេកវិទ្យា​វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​ការរស់នៅ ការសិក្សាអប់រំ និង​ការធ្វើ​អាជីវកម្ម​របស់​យើង ដូច្នេះក្នុងនាម​ជា​ម្ចាស់​អាជីវ​កម្ម​ចាំបាច់​ត្រូវ​រត់​ឱ្យទាន់​ការវិវឌ្ឍរបស់​បច្ចេកវិទ្យា និង​ចេះ​ប្រើ​បច្ចេកវិទ្យា​គ្រប់គ្រង​អាជីវកម្ម ដើម្បី​ថែរក្សា​និរន្តរភាព​អាជីវកម្ម​។ ប្រសិនបើ​យើងមិន​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ចោល​ទេ យើង​មិនអាច​ឈរជើង​លើ​ទីផ្សារ​បានឡើយ ព្រោះ​ពី១ថ្ងៃ​ទៅ ១ ថ្ងៃ ស្ថានភាព​ក្នុងការ​ប្រកួតប្រជែង​អាជីវកម្ម​វា​កាន់តែ​ខ្ពស់​ឡើង​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២​