រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យរុស្ស៊ីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យរុស្ស៊ីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី

 

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើ​ឱ្យ​ភាគី​រុស្ស៊ី​ពិនិត្យមើល​សក្តានុពល​ផលិតផល​កសិកម្ម​កម្ពុជា​ពិសេស​កៅស៊ូ​និង​ស្វាយ​ចន្ទី និង​ឱកាស​នៃការនាំចូល​ទៅទីផ្សារ​រុស្ស៊ី​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ផ្ទាល់ ដែលមាន​លក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​ខ្មែរ​នាំចូល​ទៅ​ប្រទេស​រុស្ស៊ី។

លោក​បាន​បន្ថែម​ថា សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កសិកម្ម ក្រសួង​សូមស្នើ​ឱ្យ​ភាគី​រុស្ស៊ី​ធ្វើការ​ពិចារណា​ក្នុង​ការនាំ​ជី​កសិកម្ម​មក​កម្ពុជា​ក្នុង​តម្លៃ​ទីផ្សារ​សមរម្យ។

ចំពោះ​ការងារ​ស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍន៍​ធនធាន​មនុស្ស​លោក ឌិត ទីណា បានមាន​ប្រសាសន៍​ថា៖«ខ្ញុំបាន​ស្នើ​ភាគី​រុស្ស៊ី​ពិនិត្យ​លទ្ធភាព​ក្នុង​ការបញ្ជូន​គ្រូ​មក​កម្ពុជា ព្រោះ​គ្រូម្នាក់​អាចបង្រៀន​សិស្ស​បាន​ច្រើន​នាក់។ ការងារ​នេះ​ផ្តោត​លើ​ជំនាញ​សំខាន់ៗ​ដូចជាកសិកម្ម និង​វិស្វករ​មេកានិក​ជាដើម ដែលនឹង​ជួយ​ដល់​វិស័យ​កសិកម្ម ហើយ​កម្ពុជា​មានសាលា​កសិកម្ម​ចំនួន ៣ រង់ចាំ​សហការ»។

សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។

រៀបរាងដោយ៖ វណ្ណ សុជាតា

ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ០៨ មេសា ២០២៣